វេទិកាហ្វុនប៉ាម/ឌីហ្វុនប៉ាម គឺជាវេទិការួមគ្នានៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដែលត្រូវបានចង់ក្រងឡើងនាពាក់កណ្តាលឆ្នាំ២០១១ ក្រោមការផ្តួចផ្តើម និងគ្រាំទ្ររបស់ UNAIDS ក្នុងគោលដៅអោយតំណាងសហគមន៍បានធ្វើការរួមគ្នា ជាតំណាង និងជាសំលេងរួមគ្នានៃសហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ និងប្រជាជនគន្លឹះ (PLHIV និងKPs) ដែលមានតួនាទីដ៏សំខាន់ក្នុងការរួមចំណែក នៅក្នុងកម្មវិធីឆ្លើយតប និងទប់ស្គាត់ការឆ្លងរីករាលដាលនៃមេរោគអេដស៍ ជួយជម្រុញសំដៅសម្រេច គោលដៅរួម (៩៥ទាំងបី) គិតត្រឹមឆ្នាំ២០២៥កន្លងមកនេះ។ ប្រទេសកម្ពុជាយើងសម្រេចបាន ៩២-១០០-៩៨ និងចូលរួមក្នុងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ដោយបង្កើនសមត្ថភាពការប្រើប្រាស់យន្តការតាមដានដឹកនាំដោយសហគមន៍ (CLM)។
គោលបំណងវេទិកាហ្វុនប៉ាម/ឌីហ្វុនប៉ាមគឺ
បណ្តាញសហគមន៍ដែលបានធ្វើការរួមគ្នាជាវេទិកាហ្វុនប៉ាម/ឌីហ្វុនប៉ាម រួមមាន៖

វេទិការហ្វុនប៉ាម FoNPAMs គឺជាវេទិការួមនៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់ នៅកំរិតថា្នក់ជាតិ(Forum of Networks of PLHIV and MARPs Networks)
វេទិកាឌីហ្វុនប៉ាម DFoNPAMs គឺជាវេទិការួមនៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់ នៅកំរិតថា្នក់ក្រោមជាតិ(ខេត្ត និងស្រុកប្រតិបត្តិ) (District Forum of Networks of PLHIV and MARPs Networks)
វេទិកានេះហ្វុនប៉ាម/ឌីហ្វុនប៉ាម រួមមានសមាជិកជាតំណាងមកពី ក្រុមស្រ្តីធ្វើការនៅតាមគ្រឹះស្ថានសេវាកម្សាន្ត(EW) ក្រុមអ្នកប្រើប្រាស់ និងចាក់សារធាតុញៀន(PWID/PWUD) ក្រុមបុរសស្រឡាញ់បុរស(MSM) ក្រុមអ្នកបំឡែងភេទ/ស្រីស្រស់(TG) និងក្រុមអ្នករស់នៅជាមួយមេរោគអេដស៍(PLHIV)។

វេទិកាហ្វុនប៉ាម/ឌីហ្វុនប៉ាម កំពុងត្រូវបានគាំទ្រក្រោមគម្រោងពង្រឹងប្រព័ន្ធសហគមន៍ (Community System Strengthening _ CSS) នៃជំនួយរបស់មូលនិធិសកល (GF) ដែលមានគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាពហៅកាត់ថា (អេច អេ ស៊ី ស៊ី HACC) កំពុងបានដើរតួនាទីជាលេខាធិការដ្ឋានចាប់តាំងពីឆ្នាំ២០១៥។
សូមថ្លែងអំណរគុណចំពោះកិច្ចគាំទ្រ និងសហកាណ៍របស់ NAA, NCHADS, UNAIDS Cambodia, EpiC FHI 360 និងអង្គការដៃគូពាក់ព័ន្ធ។